Can't Be Without You (feat. Sreng)

ណុំ ចាន់រតនៈ, មុត ភារិន

តែងប្រាប់ខ្លួនឯងថា
មិនអាចបាត់បង់ជីវា
ទោះអូនទៅដល់ទីណា
ក៏បងទៅតាមអូនដែរ
ក្តីស្រឡាញ់មួយនេះ
បង្កើតដើម្បីត្រើណត្រើយ
មើលថែអូនឲ្យដល់ត្រើយ
មិនឲ្យរបូតពីដៃ
សូមអង្វរមាសស្ងួនកុំចេញពីបង
សូមស្នេហ៍ស្នងកុំខឹងប្រកាន់បងអី
ទោះមានរឿងអ្វីក៍ដោយ
សូមមេត្តាមាសស្ងួនអភ័យ
ចង់ប្រាប់ថាបេះដូងនេះមិនអាចគ្មានអូន
មួយនាទី
ពីរនាទី
បីនាទីមិនអាចខ្វះអូន
ជីវិតបងប្រគល់ឲ្យស្ងួន
បើបាត់បង់អូនត្រូវរស់យ៉ាងណា
ទោះមួយថ្ងៃឬមួយខែ
បាត់មួយឆ្នាំក៍ដោយជីវា
សូមអូនកុំទៅណា
កុំទៅណា ចោលពីរូបបងបានទេណាម្ចាស់ជីវិត
ពេលបានជួបស្រី
អ្វីៗបានផ្លាស់ប្ដូរ
ជីវិតបងធ្លាប់តែឯកា
ពេលនេះជួបស្នេហាមួយដល់ល្អ
អូនគឺជានារី
ដែលបងស្នេហ៍ជាងគេស្នេហ៍មាសមេ
មិនមានចិត្តប្រែប្រួលឡើយ
សូមអង្វរមាសស្ងួនកុំចេញពីបង
សូមស្នេហ៍ស្នងកុំខឹងប្រកាន់បងអី
ទោះមានរឿងអ្វីក៍ដោយ
សូមមេត្តា មាសស្ងួនអភ័យ
ចង់ប្រាប់ថាបេះដូងនេះមិនអាចគ្មានអូន
មួយនាទី
ពីរនាទី
បីនាទីមិនអាចខ្វះអូន
ជីវិតបងប្រគល់ឲ្យស្ងួន
បើបាត់បង់អូនត្រូវរស់យ៉ាងណា
ទោះមួយថ្ងៃឬមួយខែ
បាត់មួយឆ្នាំក៍ដោយជីវា
សូមអូនកុំទៅណា
កុំទៅណាចេញពីរូបបងបានទេណាម្ចាស់ជីវិត
មួយនាទី
ពីរនាទី
បីនាទីមិនអាចខ្វះអូន
ជីវិតបងប្រគល់ឲ្យស្ងួន
បើបាត់បង់អូនត្រូវរស់យ៉ាងណា
ទោះមួយថ្ងៃឬមួយខែ
បាត់មួយឆ្នាំក៍ដោយជីវា
សូមអូនកុំទៅណា
កុំទៅណាចោលពីរូបបងបានទេណាម្ចាស់ជីវិត

Chansons les plus populaires [artist_preposition] Songha

Autres artistes de K-pop